[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ផេសថិក (ខេមបូឌ) ម.ក

披露详情

公司名称Pestech (Cambodia) Plc. (PEPC)
日期2026年2月25日

សម្រាប់ត្រីមាសទី១ ដែលបានបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ចំណូលសរុបរបស់ក្រុមហ៊ុន ផេសថិក (ខេមបូឌ) ម.ក (PEPC) ត្រូវបានកត់ត្រាក្នុងចំនួន ៩.៣៨៥ លានរៀល ដែលបង្ហាញពីការថយចុះចំនួន ៥.៧៣៣ លានរៀល (≈៣៨%) បើធៀបនឹងត្រីមាសទី១ នៃឆ្នាំហិរញ្ញវត្ថុ ២០២៥ ដែលធ្លាប់មានចំនួន ១៥.១១៨ លានរៀល។ ការធ្លាក់ចុះនេះ ជាចម្បងឆ្លុះបញ្ចាំងពីការថយចុះនៃការទទួលចំណូលពីគម្រោងតាតៃ ដោយសារគម្រោងនេះជិតត្រូវបានបញ្ចប់រួចរាល់។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបមានចំនួន ៨៥០.២៥០ លានរៀល និងបំណុលសរុបមានចំនួន ៩៥៣.៩៩៩ លានរៀល ដែលបណ្តាលឱ្យមានកង្វះខាតដើមទុនចំនួន ១០៣.៧៤៨ លានរៀល។ (បើធៀបនឹងតារាងក្នុងត្រីមាសទី៤ នៃឆ្នាំហិរញ្ញវត្ថុ ២០២៥ ទ្រព្យសកម្មមានចំនួន ៨៩៣.៣៤៧ លានរៀល និងបំណុលមានចំនួន ៩៩៦.៤៨០ លានរៀល ជាមួយនឹងមូលធនភាគហ៊ុនិកចំនួន (១០៣.១៣៣) លានរៀល។)

ចំណុចសំខាន់ៗ – ត្រីមាសទី១ ឆ្នាំហិរញ្ញវត្ថុ ២០២៦

· អនុបាតចរន្ត(Current Ratio): ១,០៩ ដង

· អនុបាតចរន្តលឿន(Quick Ratio): ១,០៤ ដង

· អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម(Return on Assets): (០,០៦)%

· ​អនុបាតចំណេញធៀបនឹងមូលធន (Return on Equity): (០,៥២)%

· ខាតបង់ពីប្រតិបត្តិការ (Operating Loss): (១.៤៨៨) លានរៀល

· ខាតបង់មុនពន្ធ (Loss before Tax): (៦៩៨) លានរៀល

· ខាតបង់ក្រោយពន្ធ (Loss after Tax): (៥៣៩) លានរៀល

· ខាតបង់សរុបផ្សេងៗ (Total Comprehensive Loss): (៦១៦) លានរៀល

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh

[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ផេសថិក (ខេមបូឌ) ម.ក — Pestech (Cambodia) Plc. — 柬埔寨证券 | Cambodia Securities Plc