
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក
披露详情
| 公司名称 | PICASSO CITY GARDEN DEVELOPMENT PLC (PCG) |
|---|---|
| 日期 | 2026年8月20日 |
នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ចំណូលពីការលក់ខុនដូ បានថយចុះចំនួន ១.៣១៩.៣១០ ពាន់រៀល ឬស្មើនឹង ៥៥,៨៣% បើធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥។ ការថយចុះនេះគឺបណ្តាលមកពីការទទួលស្គាល់ចំណូលទាបជាងមុនពីការប្រគល់-ទទួលយូនីតខុនដូក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៦ ប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៥។ ចំណូលនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ភាគច្រើនបានមកពីការប្រគល់-ទទួលយូនីតនៃគម្រោង ពីកាសូ ស៊ីធី ហ្គាដិន (គម្រោងទី១)។ លើសពីនេះ គម្រោង Picasso Sky Gemme (គម្រោងទី២) នៅតែស្ថិតក្នុងដំណាក់កាលលក់មុនការសាងសង់ (Pre-Sale) នៅឡើយ ដូច្នេះហើយការទទួលស្គាល់ចំណូលពីគម្រោងនេះមិនទាន់បានចាប់ផ្តើមនៅក្នុងអំឡុងពេលនោះទេ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
- អនុបាតចរន្ត៖ ១,០៣ដង
- អនុបាតចរន្តលឿន៖ ០,៩៤ដង
- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -១,៣៣%
- អនុបាតចំណេញធៀបនឹងមូលធន៖ -៤,៧៦%
- អនុបាតគម្លាតចំណេញដុល៖ ១៩,១១%
- អនុបាតគម្លាតចំណេញភាព៖ -១៤៦,៨៥%
- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ៖ -២៨,០៦រៀល
- អនុបាតលទ្ធភាពសងការប្រាក់៖ ២,០៨ដង
附件
来源:柬埔寨证券交易所(CSX)—— csx.com.kh


