[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២​ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក

Disclosure Details

Company NamePICASSO CITY GARDEN DEVELOPMENT PLC (PCG)
Date20 August 2026

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ចំណូលពីការលក់ខុនដូ បានថយចុះចំនួន ១.៣១៩.៣១០ ពាន់រៀល ឬស្មើនឹង ៥៥,៨៣% បើធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២៥។ ការថយចុះនេះគឺបណ្តាលមកពីការទទួលស្គាល់ចំណូលទាបជាងមុនពីការប្រគល់-ទទួលយូនីតខុនដូក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៦ ប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៥។ ចំណូលនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ភាគច្រើនបានមកពីការប្រគល់-ទទួលយូនីតនៃគម្រោង ពីកាសូ ស៊ីធី ហ្គាដិន (គម្រោងទី១)។ លើសពីនេះ គម្រោង Picasso Sky Gemme (គម្រោងទី២) នៅតែស្ថិតក្នុងដំណាក់កាលលក់មុនការសាងសង់ (Pre-Sale) នៅឡើយ ដូច្នេះហើយការទទួលស្គាល់ចំណូលពីគម្រោងនេះមិនទាន់បានចាប់ផ្តើមនៅក្នុងអំឡុងពេលនោះទេ។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មាន​ដូចខាងក្រោម៖

- អនុបាតចរន្ត៖ ១,០៣ដង

- អនុបាតចរន្តលឿន៖ ០,៩៤ដង

- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -១,៣៣%

- អនុបាតចំណេញធៀបនឹងមូលធន៖ -៤,៧៦%

- អនុបាតគម្លាតចំណេញដុល៖ ១៩,១១%

- អនុបាតគម្លាតចំណេញ​ភាព៖ -១៤៦,៨៥%

- ចំណេញក្នុង​មួយ​ឯកតា​មូលបត្រកម្មសិទ្ធ៖ -២៨,០៦រៀល

- អនុបាតលទ្ធភាពសងការប្រាក់៖ ២,០៨ដង

Attachments

Source: Cambodia Securities Exchange (CSX) — csx.com.kh