
[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)
披露详情
| 公司名称 | Sihanoukville Autonomous Port (PAS) |
|---|---|
| 日期 | 2026年8月14日 |
ក្នុងត្រីមាសទី២ឆ្នំា២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២០០.៦៦៩.០២០.០០០រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០២៥ ចំនួន ៥៣.៣៤៧.៩៧៣.០០០រៀល ស្មើនឹង៣៦,២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៥៦.៤២១.៦៨៤.០០០រៀល កើនឡើងចំនួន ៣៨.៦៧០.៨៨០.០០០រៀល ស្មើនឹង ២១៧,៨៥%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៧៥.០១៣.១៤០.០០០ រៀល កើនចំនួន ១១២.៩១០.៥២៨.០០០ រៀល ស្មើនឹង ៤៣,០៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១១៨.៥២៦.៩៩៦.០០០រៀល កើនឡើង ចំនួន ៩០.២៦៨.៣២៨.០០០ រៀល ស្មើនឹង ៣១៩,៤៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.៥២៧.៩៤៣.៣២០.០០០រៀល កើនឡើងចំនួន ២៣៨.៦៦៤.៩៣៩.០០០រៀល ស្មើនឹង ១០,៤៣% និងមូលធនសរុប មានចំនួន ១.៣២៦.១៣៩.៧០៧.០០០រៀល កើនឡើងចំនួន ១០១.១៣៨.៤០២.០០០រៀល ស្មើនឹង ៨,២៦%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,០៤ដង
២-អនុបាតចរន្តលឿន ១,៨២ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,២៣%
៤-អនុបាតចំណេញធៀបនឹងមូលធន ៤,២៥%
៥-អនុបាតគំលាតចំណេញដុល ៣៣,៩៩%
៦-អនុបាតគំលាតចំណេញភាព ២៨,១២%
៧-អនុបាតលទ្ធភាពសងការប្រាក់ ៣៣,៩២ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៦៥៧,៨១រៀល
附件
来源:柬埔寨证券交易所(CSX)—— csx.com.kh


