[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី

披露详情

公司名称JS LAND PLC (JSL)
日期2026年5月15日

សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៦ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីខាតលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន(១.៩២០.៦២៨.០០០) រៀល ធ្លាក់ចុះចំនួន ២៣៩.៤០៧.០០០ រៀល ស្មើនឹង ១១,០៨% បើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២៥។

គិតត្រឹមដំណាច់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៥ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៧៤.៨៧៧.៦១៦.០០០ រៀល ថយចុះចំនួន ១.៦៩៧.១៣៨.០០០ រៀល ស្មើនឹង ២,២២% និងមូលធនសរុប មានចំនួន ៤.៩០៧.៣៧៥.០០០ រៀល ដែលមានការថយចុះចំនួន ១.៩២០.៦២៨.០០០ រៀល ស្មើនឹង ២៨,១៣% បើប្រៀបធៀបទៅនឹងការបញ្ចប់ឆ្នាំនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។

សូចនាករសំខាន់ៗនៃ ត្រីមាសទី១ ឆ្នាំ ២០២៦ មានដូចខាងក្រោម៖

១. អនុបាតចរន្ត៖ ០,៩៤

២. អនុបាតចរន្តលឿន៖ ០,៣០

៣. អនុបាតចំណេញធៀបនឹងទ្រព្យ៖ (២,៥៥)%

៤. អនុបាតចំណេញធៀបនឹងមូលធន៖(៣៨,៩០)%

៥. អនុបាតគម្លាតចំណេញដុល៖ ២០,៣៧%

៦. អនុបាតគម្លាតចំណេញភាព៖ (៨៥,២៩)%

៧. អនុបាតលទ្ធភាពសងការប្រាក់៖ (០,២៥) ដង

៨. (ខាត) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (៧៤,២៤) រៀល

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh

[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី — JS LAND PLC — 柬埔寨证券 | Cambodia Securities Plc