[ការបង្ហាញព័ត៌មាន] របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន

披露详情

公司名称Grand Twins International (Cambodia) Plc. (GTI)
日期2026年8月18日

ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មាន​ចំណូលសរុបចំនួន៨៧.១២៩.២៩៥.០០០រៀល ថយជាងត្រីមាសទី២​ ឆ្នាំ២០២៥ ចំនួន​ ២.៤៧៥.៤៩៤.០០០ រៀល ស្មើនឹង ២,៧៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.០៥៧.៦៣០.០០០រៀល កើនចំនួន ៩០.០៨៥.០០០រៀល ស្មើនឹង៩,៣១%​ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៥។ សម្រាប់រយៈពេល ៦ខែ ​គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១២៨.៣០០.២០០.០០០រៀល ថយចំនួន ២០.៥៩២.២១៥.០០០រៀល ស្មើនឹង ១៣,៨៣% បើធៀបនឹងរយៈពេល ៦ខែ​​ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន​ ២.៨០២.៣៧៥.០០០រៀល កើនចំនួន ១.៥៣៤.៧៨០.០០០រៀល ស្មើនឹង ១២១,០៨% បើធៀបនឹងរយៈពេល ៦ខែ ​គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នាថ្ងៃទី៣០ ខែ មិថុនា​ ឆ្នំា២០២៦ នេះដែរ ទ្រព្យសកម្ម​សរុប​របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៤៣៨.៨៦៤.២៥៦.០០០រៀល កើនចំនួន ១៦.១១៥.៧៨២.០០០រៀល ស្មើនឹង ៣,៨១% និងមូលធនសរុប មាន​ចំនួន ២៨៥.២៨៤.៥៤៦.០០០ រៀល កើនចំនួន ១.៧១៤.២៧២.០០០ រៀល ស្មើនឹង ០​,៦០% ។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦

១-អនុបាតចរន្ត ៣,២៣ដង

២-អនុបាតចរន្តលឿន ២,៣៩ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,២៤%

៤-អនុបាតចំណេញធៀបនឹងមូលធន ០,៣៧%

៥-អនុបាតគំលាតចំណេញដុល ១០,៩២%

៦-អនុបាតគំលាតចំណេញភាព ១,២១%

៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៦,៤៤រៀល

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh

[ការបង្ហាញព័ត៌មាន] របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន — Grand Twins International (Cambodia) Plc. — 柬埔寨证券 | Cambodia Securities Plc