
ការចុះបញ្ជីរបស់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក
ប្រវត្តិរូប

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី 10 ធ្នូ 2025។
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រណីតឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលលេចធ្លោដោយទស្សនវិជ្ជារចនាដែលបំផុសគំនិតដោយសិល្បៈ និងស្តង់ដារគម្រោងលំដាប់ខ្ពស់។ យុទ្ធសាស្ត្រ "ទាក់ទាញ" របស់ក្រុមហ៊ុន - ផ្តោតលើសិល្បៈ គុណភាពគម្រោង ទីតាំងល្អបំផុត ស្តង់ដារវរជន និងភាពប្រណីត - ធ្វើឱ្យវាក្លាយជាម៉ាកយីហោដែលពេញចិត្តក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់ នាយកប្រតិបត្តិបរទេស និងអ្នកទិញក្នុងស្រុកលំដាប់ខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.pcgdevelopmentplc.com.kh.
ក្រុមហ៊ុន
ក្រុមប្រឹក្សាភិបាល
| ក្រុមប្រឹក្សាភិបាល (គិតត្រឹមថ្ងៃទី ០៨ ធ្នូ ២០២៥) | មុខតំណែង |
|---|---|
| 1. លោក តឹង ចិនយៀក | ប្រធានក្រុមប្រឹក្សាភិបាល |
| 2. លោក Yeh, Wei-Kuo | អភិបាលមិនប្រតិបត្តិ |
| 3. លោក Wea, Huei-Fu | អភិបាលមិនប្រតិបត្តិ |
| 4. លោកស្រី Teoh Seok Ai | អភិបាលប្រតិបត្តិ |
| 5. លោកស្រី Yang Fan | អភិបាលឯករាជ្យ |
ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនច្រើន
| ភាគហ៊ុនិក | សញ្ជាតិ | ចំនួនភាគហ៊ុន | % ភាគហ៊ុន |
|---|---|---|---|
| ក្រុមហ៊ុន Titan Stone Capital (Asia) Limited | តៃវ៉ាន់ | 7,500,000 | 13.66% |
| លោក តឹង ចិនយៀក | ខ្មែរ | 7,250,000 | 13.20% |
| លោកស្រី Yuan, Shu-Chen | តៃវ៉ាន់ | 7,250,000 | 13.20% |
| លោកស្រី Wea Chen, Chuen-Mei | តៃវ៉ាន់ | 7,250,000 | 13.20% |
| លោក Yeh, Wei-Kuo | តៃវ៉ាន់ | 5,750,000 | 10.47% |
| លោក Wea, Huei-Fu | តៃវ៉ាន់ | 5,250,000 | 9.56% |
| លោក Lin, Ting-Chun | តៃវ៉ាន់ | 5,000,000 | 9.11% |
| លោក Hsu, Chia-Chieh | តៃវ៉ាន់ | 2,750,000 | 5.01% |
| សរុប | - | 48,000,000 | 87.41% |
គោលនយោបាយភាគលាភ
ក្រុមហ៊ុនអនុម័តគោលនយោបាយបែងចែកភាគលាភ ដែលផ្តោតលើការផ្តល់ជូនភាគហ៊ុនិក និងការរក្សាស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។ នៅពេលក្រុមហ៊ុនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការ ក្រុមប្រឹក្សាភិបាលនឹងស្នើសុំការបែងចែកភាគលាភសម្រាប់អនុម័តនៅក្នុងមហាសន្និបាទភាគហ៊ុនិក សម្រាប់ការរីកចម្រើននាពេលអនាគត។
ការផ្តល់អនុសាសន៍អំពីការបែងចែកភាគលាភនឹងផ្អែកលើគោលការណ៍ដូចខាងក្រោមនេះ៖
- សាច់ប្រាក់ និងប្រាក់ចំណេញរក្សាទុក
- លទ្ធផលហិរញ្ញវត្ថុ និងការរំពឹងទុក
- ផែនការវិនិយោគ និងចំណាយមូលធន
- ទុនបង្វិលដែលតម្រូវ
- កិច្ចសន្យា និងបំណុលជាយថាហេតុផ្សេងៗ
ក្រោយពេលបោះផ្សាយ ក្រុមហ៊ុនប្តេជ្ញា និងធានាបែងចែកភាគលាភជាសាច់ប្រាក់ប្រចាំឆ្នាំ ចំនួន ៧% នៃតម្លៃភាគហ៊ុនដែលបានបោះផ្សាយ សម្រាប់រយៈពេល ៥ឆ្នាំ ដែលនឹងត្រូវបង់ជារៀងរាល់ត្រីមាស។ ភាគលាភជាសាច់ប្រាក់នឹងទូទាត់ជូនភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោត តាមកាលបរិច្ឆេទកំណត់នៃការបែងចែកភាគលាភរៀងរាល់ត្រីមាស។
ក្នុងករណីក្រុមហ៊ុនពុំមានលទ្ធភាពបែងចែកភាគលាភនៅក្នុងអំឡុងពេលធានានេះ ក្រុមហ៊ុននឹងបន្តបង្គរសាច់ប្រាក់ដែលមិនទាន់បានបង់ទៅការិយបរិច្ឆេទបន្ទាប់។
ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតច្រើនលើសលប់ បានយល់ព្រម និងអនុម័តលើការដកសិទ្ធិ ទទួលបានភាគលាភធានានេះ ដោយទទួលបានតែការបែងចែកភាគលាភដែលក្រុមប្រឹក្សាភិបាលនិងភាគហ៊ុនិក អនុម័តជូនប៉ុណ្ណោះ។
ព័ត៌មានចុះបញ្ជី
| ឈ្មោះក្រុមហ៊ុន | ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក |
|---|---|
| និមិត្តសញ្ញា | PCG |
| លេខកូដ ISIN | KH1000250006 |
| វិស័យ | អចលនទ្រព្យ |
| ប្រភេទភាគហ៊ុនចុះបញ្ជី | ភាគហ៊ុនមានសិទ្ធិបោះឆ្នោត |
| ចំនួនភាគហ៊ុនចុះបញ្ជី | 54,907,018 |
| កាលបរិច្ឆេទចុះបញ្ជី | 10 ធ្នូ 2025 |
| ឆ្នាំបង្កើត | 2016 |
| ចំនួនបុគ្គលិក | 45 |
| ក្រុមហ៊ុនធានាទិញ | ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក |
| ថ្ងៃជួញដូរដំបូង | ថ្ងៃទី10 ខែធ្នូ ឆ្នាំ2025 |
| តម្លៃ បរិវិសកម្ម | 4,800 |
| តម្លៃចារឹក | 200 |
| ភាគហ៊ុនបោះផ្សាយថ្មី | 4,907,018 |
| តម្លៃបិទថ្ងៃដំបូង | 5,140 |
សង្ខេបទិន្នន័យជួញដូរ
| ឆ្នាំ | 2025 | 2024 | 2023 | 2022 |
|---|---|---|---|---|
| មូលធនីយកម្មទីផ្សារ | 264,652 | - | - | - |
| តម្លៃចុងក្រោយ | 4,820 | - | - | - |
| តម្លៃមធ្យម | 4,840.00 | - | - | - |
| តម្លៃខ្ពស់បំផុត | 5,360 | - | - | - |
| តម្លៃទាបបំផុត | 4,700 | - | - | - |
| តម្លៃជួញដូរក្នុងមួយថ្ងៃ | 464.71 | - | - | - |
| អនុបាតចរាចរភាគហ៊ុន | 34.01% | - | - | - |
| P/BV | 7.18 | - | - | - |
| ROE | (18.44%) | (45.70%) | (25.65%) | 191.68 % |
| ROA | (4.89%) | (9.25%) | (7.52%) | 63.14 % |
| អនុបាតបំណុល | 73.51 % | 79.77 % | 70.69 % | 67.06 % |
| អនុបាតចរន្ត | 113.20 % | 66.16 % | 138.92 % | 167.62 % |
សង្ខេបហិរញ្ញវត្ថុ
| ឆ្នាំ | 2025 | 2024 | 2023 | 2022 |
|---|---|---|---|---|
| ទ្រព្យសកម្មសរុប | 139,141.00 | 106,258.00 | 106,902.00 | 113,616.00 |
| ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ | 15,042.00 | 14,192.00 | 1,474.00 | 1,620.00 |
| ទ្រព្យសកម្មចរន្ត | 82,244.00 | 36,928.00 | 68,472.00 | 78,754.00 |
| សារពើភណ្ឌ | 6,298.00 | 3,812.00 | 10,945.00 | 24,905.00 |
| គណនីត្រូវទទួល | 11,135.00 | 4,972.00 | 6,124.00 | 5,566.00 |
| សាច់ប្រាក់ | 18,719.00 | 1,156.00 | 283.00 | 761.00 |
| មូលធនម្ចាស់ភាគហ៊ុនសរុប | 36,859.00 | 21,501.00 | 31,328.00 | 37,428.00 |
| ដើមទុនភាគហ៊ុន | 10,981.00 | 9,402.00 | 9,402.00 | 9,402.00 |
| ប្រាក់ចំណេញរក្សាទុក | 7,060.00 | 12,787.00 | 22,207.00 | 28,016.00 |
| បំណុលសរុប | 102,282.00 | 84,757.00 | 75,575.00 | 76,189.00 |
| បំណុលចរន្ត | 102,282.00 | 55,815.00 | 49,289.00 | 46,984.00 |
| គណនីត្រូវសង | 19,541.00 | 6,198.00 | 5,031.00 | 17,300.00 |
| ប្រាក់ចំណូល | 16,479.00 | 14,769.00 | 33,180.00 | 195,053.00 |
| ប្រាក់ចំណេញដុល | 9,061.00 | 5,493.00 | 15,981.00 | 102,819.00 |
| EBIT | (5,777.00) | (5,744.00) | 2,301.00 | 95,574.00 |
| ប្រាក់ចំណេញសុទ្ធ | (6,797.00) | (9,827.00) | (8,035.00) | 71,742.00 |
| EPS | (28.25) | (196.53) | (160.69) | 1,434.84 |
| លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ | (14,806) | 33,654 | 15,265 | 29,762 |
| លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ | 3,156 | (35,438) | (11,424) | (28,228) |
| លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន | 29,143 | 2,670 | (4,316) | (2,554) |
| លំហូរសាច់ប្រាក់សុទ្ធ | 17,493 | 887 | (475) | (1,019) |
| ក្រុមហ៊ុនសវនកម្ម | រីចឆ៍ & ផាតនើរ | រីចឆ៍ & ផាតនើរ | រីចឆ៍ & ផាតនើរ | រីចឆ៍ & ផាតនើរ |
* ទិន្នន័យគិតត្រឹមចុងឆ្នាំ២០២៤ ប្រសិនបើមិនមានការបញ្ជាក់
ការបង្ហាញព័ត៌មាន
- 15 កញ្ញា 2026[ការបង្ហាញព័ត៌មាន] ការបញ្ឈប់ក្រុមហ៊ុនណាមួយជាបុត្រសម្ព័ន្ធ ឬបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ
- 21 សីហា 2026[ការបង្ហាញព័ត៌មាន] ការសម្រេចបង្កើនកម្ចីរយៈពេលវែង
- 20 សីហា 2026[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក
- 19 សីហា 2026[ការបង្ហាញព័ត៌មាន] ការថយចុះឬការខាតបង់លើសពី ១០%នៃទ្រព្យសកម្មសរុប
- 19 សីហា 2026[ការបង្ហាញព័ត៌មាន] ការថយចុះនៃប្រាក់ចំណូល
- 28 កក្កដា 2026[ការបង្ហាញព័ត៌មាន] ការសម្រេចបង្កើនកម្ចីរយៈពេលខ្លី
- 28 កក្កដា 2026[ការបង្ហាញព័ត៌មាន] ការប្រែប្រួលលក្ខន្តិកក្រុមហ៊ុន
- 24 កក្កដា 2026[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្តីពីការកែសម្រួលលើការកែតម្រូវលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ ក្នុងរបាយការណ៍សវនករឯករាជ្យស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួមសម្រាប់រយៈពេល១២ខែ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របស់ ព.ស.ហ
- 29 ឧសភា 2026[ការបង្ហាញព័ត៌មាន] ការថយចុះឬការខាតបង់លើសពី ១០%នៃទ្រព្យសកម្មសរុប
- 29 ឧសភា 2026[ការបង្ហាញព័ត៌មាន] ការថយចុះនៃប្រាក់ចំណូល
ប្រភព៖ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) — csx.com.kh

