
[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក
Disclosure Details
| Company Name | CAMGSM Plc. (CGSM) |
|---|---|
| Date | 21 September 2026 |
| ១ - កាលបរិច្ឆេទប្រជុំ | 2026-09-18 00:00 |
| ២ - របៀបវារៈ | របៀបវារៈ ៨:៤៥ – ៩:០០ ការចុះឈ្មោះរបស់ភាគហ៊ុនិក និងភាគីពាក់ព័ន្ធ ៩:០០ – ១០:០០ ការបើកកិច្ចប្រជុំ ១. ការបង្កើតកូរ៉ុមនៃកិច្ចប្រជុំ ២. សុន្ទរកថាស្វាគមន៍របស់ប្រធានអង្គប្រជុំ ៣. ការណែនាំសមាសភាព សមាជិកក្រុមប្រឹក្សាភិបាល ៤. បទបង្ហាញស្តីពីគុណវុឌ្ឍិរបស់ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាអភិបាល ៥. របៀបវារៈនៃការអនុម័ត និងចាប់ផ្តើមដំណើរការបោះឆ្នោត ១០:00 - ១០:១០ ការបោះឆ្នោត និង សេចក្តីសម្រេច ១. សេចក្តីសម្រេចតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិថ្មី ក. ស្នើសុំអនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។ ខ. ស្នើសុំអនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ លោក William Mark Hanna ជាសមាជិកក្រុមប្រឹក្សាភិបាល។ គ. ស្នើសុំអនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ លោក Paul Carey Clements ជាសមាជិកក្រុមប្រឹក្សាភិបាល។ ឃ. ស្នើសុំអនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ លោក Christopher Donald Tiffin ជាសមាជិកក្រុមប្រឹក្សាភិបាល។ ង. ស្នើសុំអនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ លោកស្រី ហិប សិកា ជាសមាជិកក្រុមប្រឹក្សាភិបាល។ ២. ស្នើសុំអនុម័តលើសំណើសុំកែសម្រួលលើ សេចក្តីសម្រេចរបស់ភាគហ៊ុនិកចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ ស្តីពីការផ្លាស់ប្តូរអ្នកមានសិទ្ធចុះហត្ថលេខា នៅក្នុងកិច្ចសន្យាហិរញ្ញប្បទានពាណិជ្ជកម្មជាមួយធនាគារ ICBC។ |
| ៣ - សេចក្តីសង្ខេបនៃលទ្ធផលប្រជុំ | ១០:១០ - ១០:៣០ ប្រកាសលទ្ធផល និង សុន្ទរកថាបិទកម្មវីធីរបស់ប្រធានអង្គប្រជុំ ១. ប្រកាសលទ្ធផល និងសេចក្តីសម្រេចតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិថ្មី ក. អនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។ ខ. អនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ លោក William Mark Hanna ជាសមាជិកក្រុមប្រឹក្សាភិបាល។ គ. អនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ លោក Paul Carey Clements ជាសមាជិកក្រុមប្រឹក្សាភិបាល។ ឃ. អនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ លោក Christopher Donald Tiffin ជាសមាជិកក្រុមប្រឹក្សាភិបាល។ ង. អនុម័តលើការបន្តអាណត្តិថ្មី (ឆ្នាំ២០២៦ – ២០២៨) របស់ លោកស្រី ហិប សិកា ជាសមាជិកក្រុមប្រឹក្សាភិបាល។ ២. អនុម័តលើសំណើសុំកែសម្រួលលើ សេចក្តីសម្រេចរបស់ភាគហ៊ុនិកចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៦ ស្តីពីការផ្លាស់ប្តូរអ្នកមានសិទ្ធចុះហត្ថលេខា នៅក្នុងកិច្ចសន្យាហិរញ្ញប្បទានពាណិជ្ជកម្មជាមួយធនាគារ ICBC។ |
| ៤ - ផ្សេងៗ | សេចក្តីលម្អិតដូចមានបង្ហាញនៅក្នុងសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃមហាសន្និបាតភាគហ៊ុនិក របស់ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ |
Attachments
Source: Cambodia Securities Exchange (CSX) — csx.com.kh


