
[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការបោះផ្សាយមូលបត្រកម្មសិទ្ធិបន្ថែមសម្រាប់ភាគហ៊ុនិក របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
披露详情
| 公司名称 | Royal Group Phnom Penh SEZ Plc. (PPSP) |
|---|---|
| 日期 | 2026年8月18日 |
សេចក្តីប្រកាសព័ត៌មាន
ស្ដីពី
លទ្ធផលនៃការបោះផ្សាយមូលបត្រកម្មសិទ្ធិបន្ថែមសម្រាប់ភាគហ៊ុនិក
របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក សូមជម្រាបជូនដល់ភាគហ៊ុនិក និងសាធារណជនឱ្យបានជ្រាបថា មូលបត្រកម្មសិទ្ធិបន្ថែមត្រូវបានផ្ទេរចូលទៅក្នុងគណនីវិនិយោគិនរួចរាល់ហើយ។ ក្រុមហ៊ុនបានបញ្ចប់ដោយជោគជ័យនូវប្រតិបត្តិការបោះផ្សាយមូលបត្រកម្មសិទ្ធិបន្ថែម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
មុនការបោះផ្សាយ
(នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៦) ក្រោយការបោះផ្សាយ
(នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦)
ចំនួនភាគហ៊ុន ៧១,៥១៩,៦៤៧ ភាគហ៊ុន ១៤៣,០៣៩,២៩៤ ភាគហ៊ុន
មូលធន ១៤៦,៦១៥,២៧៦,៣៥០ រៀល ១៧៣,០៧៧,៥៤៥,៧៤០ រៀល
ថ្លៃភាគហ៊ុន ២,២៤០ រៀល (នៅថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៦) ១,១២០ រៀល (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦)
ថ្លៃចុងក្រោយ ២,០៥០ រៀល ១,២១០ រៀល
មូលធនរបស់ក្រុមហ៊ុនបានកើនឡើង ១៣% ដែលមានការកើនឡើងចំនួន ១៩.៣ ប៊ីលានរៀល (ប្រហែល ៤.៨ លានដុល្លារអាមេរិក) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីការបោះផ្សាយមូលបត្រកម្មសិទ្ធិបន្ថែមនេះ។
អាស្រ័យហេតុនេះ មូលបត្រកម្មសិទ្ធិបន្ថែមនឹងចាប់ផ្តើមជួញដូរនៅលើផ្សារមូលបត្រកម្ពុជា (CSX) ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះតទៅ។
សូមភាគហ៊ុនិក និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
附件
来源:柬埔寨证券交易所(CSX)—— csx.com.kh


