[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ប្រចាំឆ្នាំ​២០២៦ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក

披露详情

公司名称Royal Group Phnom Penh SEZ Plc. (PPSP)
日期2026年8月17日

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត សូមការបង្ហាញជាសាធារណៈលើរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ដូចដែលបានពិពណ៌នាដូចខាងក្រោម៖

ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មាន​ចំណូលសរុបចំនួន ១៩.៦៦០.២១០ ពាន់រៀល ថយចុះជាង​ត្រីមាសទី២ ឆ្នាំ២០២៥ ចំនួន ១២.៣៨០.៩៩២ ពាន់រៀល​ស្មើនឹង (៣៨,៦៤) % និងចំណេញសុទ្ធក្នុង​ការិយ​បរិច្ឆេទ​សរុបចំនួន ១.១៩៨.៤៥៨ ពាន់រៀល ថយចុះចំនួន​ ២.៨០៦.២០៥ ពាន់រៀល ស្មើនឹង (៧០,០៧) %​ បើធៀប នឹងត្រីមាសទី២ ឆ្នាំ២០២៥។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះដែរ ទ្រព្យសកម្ម​សរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៣៧.៤៧៦.៧២៦ ពាន់រៀល ថយចុះចំនួន​ ៥.១៣៣.១៨០ ពាន់រៀល ស្មើនឹង (១,១៦) ​% និងមូលធនសរុប​ មានចំនួន ៣០៣.៥១០.៥៣០ ពាន់រៀល ថយចុះចំនួន ១.២៥៣.៦៨១ ពាន់រៀល ស្មើនឹង​ (០,៤១) % ។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១-អនុបាតចរន្ត ២,៥៨ ដង

២-អនុបាតចរន្តលឿន ១,៨៥ ដង

៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,២៧ %

៤-អនុបាតចំណេញធៀបនឹងមូលធន ០,៣៩ %

៥-អនុបាតគំលាតចំណេញដុល ​ ​ ៤២,៦៦ %

៦-អនុបាតគំលាតចំណេញភាព ​​​​​ ៦,១០​ %

៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ​ ១៦,៧៦ រៀល

៨-អនុបាតលទ្ធភាពសងការប្រាក់ ២,៨៤

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh

[ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី២ ប្រចាំឆ្នាំ​២០២៦ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក — Royal Group Phnom Penh SEZ Plc. — 柬埔寨证券 | Cambodia Securities Plc