
[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្ដីពី ការទទួលបានការអនុញ្ញាតនូវការបោះផ្សាយមូលបត្រកម្មសិទ្ធិបន្ថែមសម្រាប់ភាគហ៊ុនិក របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
披露详情
| 公司名称 | Royal Group Phnom Penh SEZ Plc. (PPSP) |
|---|---|
| 日期 | 2026年7月17日 |
សេចក្តីប្រកាសព័ត៌មាន
ស្ដីពី
ការទទួលបានការអនុញ្ញាតនូវការបោះផ្សាយមូលបត្រកម្មសិទ្ធិបន្ថែមសម្រាប់ភាគហ៊ុនិក
របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក សូមគោរពជម្រាបជូនដំណឹងដល់ ភាគហ៊ុនិករបស់ក្រុមហ៊ុន និងសារធារណៈជនទាំងអស់ មេត្ដាជ្រាបថា ក្រុមហ៊ុនបានទទួលការអនុញ្ញាតក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិបន្ថែមសម្រាប់ភាគហ៊ុនិកជាផ្លូវការ នៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២៦ សេចក្ដីសម្រេចត្រូវបានអនុម័តដូចខាងក្រោម ៖
១. ប្រភេទមូលបត្រកម្មសិទ្ធិ៖ មូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោត
២. ចំនួនមូលបត្រកម្មសិទ្ធិបន្ថែមដែលស្នើសុំបោះផ្សាយ៖ ៧១.៥១៩.៦៤៧ ភាគហ៊ុន
៣. មូលបត្រកម្មសិទ្ធិបន្ថែមដែលទទួលបាន៖ ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
ភ្នំពេញ អេសអ៊ីហ្សិត ម.ក នៅថ្ងៃកំណត់ទុក (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦)
៤. អនុបាតនៃការបែងចែក ៖ ១:១
៥. កាលបរិច្ឆេទកែប្រែថ្លៃមូលដ្ឋាន (Ex-bonus Date)៖ ២៧ ខែកក្កដា ឆ្នាំ ២០២៦ (ថ្លៃមូលដ្ឋាន នឹងត្រូវកែសម្រួលមកនៅត្រឹមពាក់កណ្តាលនៃថ្លៃបិទផ្សារចុងក្រោយ)
៦. កាលបរិច្ឆេទបែងចែកមូលបត្រកម្មសិទ្ធិបន្ថែម ៖ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៦
៧. កាលបរិច្ឆេទជួញដូរមូលបត្រកម្មសិទ្ធិបន្ថែម៖ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៦
បញ្ជាក់:
១. សេចក្តីសម្រេចនេះត្រូវបានអនុម័តនៅក្នុងមហាសន្និបាតវិសាមញ្ញ (EGM) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥។
២. ភាគហ៊ុនិកដែលមានសិទ្ធិទទួលបានភាគហ៊ុន ជាភាគហ៊ុនិកដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះភាគហ៊ុនិកផ្លូវការដែលបានរៀប
ចំឡើង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦។
៣. ភាគហ៊ុនិកដែល លក់ មូលបត្រកម្មសិទ្ធិរបស់ខ្លួននៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅតែមានសិទ្ធិ ទទួលបានភាគហ៊ុនដដែរ។
៤. ភាគហ៊ុនិកដែល ទិញ មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុននៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ មិនមានសិទ្ធិ ទទួលបានភាគហ៊ុនដូច
បាន កំណត់ខាងលើ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់របស់ ក្រុមហ៊ុន តាមអាសយដ្ឋាន និងលេខទំនាក់ទំនងដូចខាងក្រោម:
• អាសយដ្ឋាន ៖ វីងថៅវើ មហាវិថីព្រះមុនីវង្ស កែង មហាវិថីកម្ពុជាក្រោម ភូមិទី៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា
រាជធានីភ្នំពេញ ប្រទេសកម្ពុជា
• ទូរស័ព្ទលេខ ៖ (៨៥៥) ៧៧ ៩៨៨ ៦៨៥
• អ៊ីម៉ែល ៖ an.lim@wingbank.com.kh
• គេហទំព័រ ៖ www.wingbank.com.kh
附件
来源:柬埔寨证券交易所(CSX)—— csx.com.kh


