
[ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ)
披露详情
| 公司名称 | Phnom Penh Autonomous Port (PPAP) |
|---|---|
| 日期 | 2026年8月17日 |
សម្រាប់ការអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៥៧ ៩២៨ ៣៧៤ ០០០ រៀល (១៤ ៤៣១ ៥៨៣ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៥ កើនឡើងចំនួន ១១ ១៤៧ ៥៥១ ០០០ រៀល (២ ៧៥០ ៩៧៨ ដុល្លារអាម៉េរិក) ឬស្មើនឹង +២៣,៨៣% ។ ចំណែកប្រាក់ចំណេញសុទ្ធ ក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ សរុបមានចំនួន ២១ ៨០២ ៩៧៦ ០០០ រៀល (៥ ៤៣១ ៧៣៣ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៥ កើនឡើងចំនួន ៤ ៥៩៦ ៨៦៧ ០០០ រៀល (១ ១៣៥ ៥៧៦ ដុល្លារ អាម៉េរិក) ឬស្មើនឹង +២៦,៧២%។ សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២៦ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម មានចំនួន ១១៣ ៩៥៥ ៦៧៨ ០០០ រៀល (២៨ ៣៦៨ ៣៥៤ ដុល្លារអាម៉េរិក) សម្រេចបាន ៥៤,១៤% នៃការគ្រោង ផែនការឆ្នាំ២០២៦ និងធៀបនឹងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ កើនឡើងចំនួន ២៥ ៣៦០ ៦២២ ០០០ រៀល (៦ ២៨០ ៣៣២ ដុល្លារអាម៉េរិក) ឬស្មើនឹង +២៨,៦៣%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបមានចំនួន ៤២ ០៤០ ៦៣៧ ០០០ រៀល (១០ ៤៦៥ ៦៨០ ដុល្លារអាម៉េរិក) សម្រេចបាន ៦០,៤១% នៃការគ្រោងផែនការ ឆ្នាំ២០២៦ និងធៀបនឹងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ កើនឡើងចំនួន ១០ ៣៤៥ ៦៧៨ ០០០ រៀល (២ ៥៦៣ ៦៧១ ដុល្លារអាម៉េរិក) ឬស្មើនឹង +៣២,៦៤%។
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១ ២៩៨ ៤៩៥ ៤៦៥ ០០០ រៀល (៣២២ ៥២៧ ៤៣៨ ដុល្លារអាម៉េរិក) កើនឡើងចំនួន ៧៣ ៥៧១ ៤៨២ ០០០ រៀល (១៧ ២៨៨ ៤៦៩ ដុល្លារអាម៉េរិក) ស្មើនឹង +៦,០១% និងមូលធនសរុបមានចំនួន ៩៣៩ ៩៧៧ ២៨៣ ០០០ រៀល (២៣៣ ៤៧៦ ៧២២ ដុល្លារអាម៉េរិក) កើនឡើងចំនួន ៣៦ ៨១២ ០៧៣ ០០០ រៀល (៨ ៤១៦ ៨៦៤ ដុល្លារអាម៉េរិក) ស្មើនឹង +៤,០៨% បើធៀបនឹងការិយបរិច្ឆេទ ៣១ ធ្នូ ២០២៥។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ០,៨៤ ដង
២-អនុបាតចរន្តលឿន ០,៧៧ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៦៨ %
៤-អនុបាតចំណេញធៀបនឹងមូលធន ២,៣២ %
៥-អនុបាតគំលាតចំណេញដុល ៦៥,៧៨ %
៦-អនុបាតគំលាតចំណេញភាព ៣៧,៦៤ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១ ០៥៤,០៨ រៀល
附件
来源:柬埔寨证券交易所(CSX)—— csx.com.kh


