
[ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្តីពីការកែសម្រួលលើការកែតម្រូវលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ ក្នុងរបាយការណ៍សវនករឯករាជ្យស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួមសម្រាប់រយៈពេល១២ខែ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របស់ ព.ស.ហ
披露详情
| 公司名称 | PICASSO CITY GARDEN DEVELOPMENT PLC (PCG) |
|---|---|
| 日期 | 2026年7月24日 |
ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (“ព.ស.ហ”) មានកិត្តិយសជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារណៈជនមេត្តាជ្រាបថា ក្រុមហ៊ុនបានធ្វើការកែសម្រួលលើរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៥ ជាភាសាអង់គ្លេស និងភាសាខ្មែរ។
ជាក់ស្តែង នៅទំព័រទី៦ នៃរបាយការណ៍សវនករឯករាជ្យស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសង្ខេបរួមសម្រាប់រយៈពេល១២ខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាភាសាអង់គ្លេស និងភាសាខ្មែរ ត្រង់ចំណុច «តួលេខសរុបនៃនិយ័តកម្មនៅក្នុងលំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ» ត្រូវបានកែសម្រួលពី ១.៥២៥.១៨៧ ដុល្លារអាមេរិក (៦.១១៧.៥២៥ ពាន់រៀល) មកជា ១.៦២៩.៦១៦ ដុល្លារអាមេរិក (៦,៥៣៦.៣៩០ ពាន់រៀល) វិញ។ ការកែសម្រួលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងកែតម្រូវចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមវិនិយោគិន និងសាធារណជនមេត្តាទទួលជ្រាបជាព័ត៌មាន។
附件
来源:柬埔寨证券交易所(CSX)—— csx.com.kh


