[ការបង្ហាញព័ត៌មាន] របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី

披露详情

公司名称JS LAND PLC (JSL)
日期2026年8月12日

សម្រាប់ត្រីមាសទី២​ ឆ្នាំ ២០២៦ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍ពីខាតលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន ២.៣៣២.៨៤១.០០០ រៀល ដោយកើនឡើងចំនួន ១.៥៣៦.១៦៧.០០០ រៀល ស្មើនឹង ១៩២,៨២% បើធៀបនឹងត្រីមាសទី២ ឆ្នាំ ២០២៥។

គិតត្រឹមដំណាច់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៧៤.៩១៩.១៥៣.០០០ រៀល ថយចុះចំនួន ១.៦៥៥.១៦០១.០០០ រៀល ស្មើនឹង ២,១៦% និងមូលធនសរុប មានចំនួន ២.៥៧៤.៣១៣.០០០ រៀល ដែលមានការថយចុះចំនួន ៤.២៥៣.៦៩០.០០០ រៀល ស្មើនឹង ៦២,៣០% បើប្រៀបធៀបទៅនឹងបំណាច់ឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥។

សូចនាករសំខាន់ៗនៃ ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១. អនុបាតចរន្ត៖ ០,៨២

២. អនុបាតចរន្តលឿន៖ ០,២៨

៣. អនុបាតចំណេញធៀបនឹងទ្រព្យ៖ -៣,១៥%

៤. អនុបាតចំណេញធៀបនឹងមូលធន៖-៩១,៥៧%

៥. អនុបាតគម្លាតចំណេញដុល៖ ១៦,៦៧%

៦. អនុបាតគម្លាតចំណេញភាព៖ -១៤២,៤៨%

៧. អនុបាតលទ្ធភាពសងការប្រាក់៖ -០,៨៤ ដង

៨. (ខាត) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ -៩១,៦៩ រៀល

附件

来源:柬埔寨证券交易所(CSX)—— csx.com.kh

[ការបង្ហាញព័ត៌មាន] របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី — JS LAND PLC — 柬埔寨证券 | Cambodia Securities Plc