
[ការបង្ហាញព័ត៌មាន] ការសម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក
披露详情
| 公司名称 | CAMGSM Plc. (CGSM) |
|---|---|
| 日期 | 2026年8月17日 |
| ១ - ប្រភេទនៃការប្រជុំភាគហ៊ុនិក | ប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ |
| ២ - កាលបរិច្ឆេទនិងពេលវេលាប្រជុំ | 2026-09-18 00:00 |
| ៣ - ទីកន្លែងប្រជុំ | តាមប្រព័ន្ធអនឡាញ (Zoom) និងនៅ អគារRGC Tower, ជាន់ទី ១៨(បន្ទប់ board room) |
| ៤ - របៀបវារៈ | ៨:៤៥ – ៩:០០ ព្រឹក ការចុះឈ្មោះរបស់ភាគហ៊ុនិក និង ភាគីពាក់ព័ន្ធ ៩:០០ – ៩:០៥ ការបង្កើតកូរ៉ុមនៃកិច្ចប្រជុំ ៩:០៥ – ៩:១៥ សុន្ទរកថាស្វាគមន៍របស់ប្រធានអង្គប្រជុំ ៩:១៥ – ៩:៣០ ការណែនាំសមាសភាព សមាជិកក្រុមប្រឹក្សាភិបាល ៩:៣០ – ៩:៥៥ បទបង្ហាញស្តីពីគុណវុឌ្ឍិរបស់ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាអភិបាល ៩:៥៥ – ១០:០០ របៀបវារៈនៃការអនុម័ត និងចាប់ផ្តើមដំណើរការបោះឆ្នោត ១០:០០ – ១០:១០ ព្រឹក ការបោះឆ្នោតចាប់ផ្តើម ១០:១០ – ១០:២០ ប្រកាសលទ្ធផល និងសេចក្តីសម្រេចតែងតាំងប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិថ្មី ១០:២០ – ១០:២៥ សំណើសុំទទួលស្គាល់ កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ក្នុងឆ្នាំ ២០២៦ ១០:២៥ – ១០:៣០ សុន្ទរកថាបិទកម្មវីធីរបស់ប្រធានអង្គប្រជុំ |
| ៥ - កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលអាចចូលរួម | 2026-08-21 |
| ៦ - កាលបរិច្ឆេទនៃសេចក្តីសម្រេច | 2026-08-12 |
| ៧ - ផ្សេងៗ | ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក សូមជម្រាបជូនដំណឹងដល់ភាគហ៊ុនិកទាំងអស់ឱ្យបានជ្រាបថា ដោយអនុលោមតាមសេចក្តីសម្រេចរបស់ភាគហ៊ុនិក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុននឹងរៀបចំកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញរបស់ភាគហ៊ុនិក ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖ (១). កាលបរិច្ឆេទកំណត់ទុក៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៦ (២). កាលបរិច្ឆេទអិចរាយថ៍៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ (៣). កាលបរិច្ឆេទមហាសន្និបាតវិសាមញ្ញរបស់ភាគហ៊ុនិក៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ (៤). ទីតាំងប្រារព្ធមហាសន្និបាតវិសាមញ្ញរបស់ភាគហ៊ុនិក៖ តាមប្រព័ន្ធអនឡាញ (Zoom) (៥). របៀបវារៈនៃមហាសន្និបាតវិសាមញ្ញរបស់ភាគហ៊ុនិកដូចបានភ្ជាប់ជូនជាមួយ។ |
附件
来源:柬埔寨证券交易所(CSX)—— csx.com.kh


